ឯកឧត្តម ហ៊ុន ម៉ាណែត៖ អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័កនៅស្រុកកោះធំ ខេត្តកណ្ដាល
ព័ត៌មានជាតិ
231

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះទៅពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័កនៅស្រុកកោះធំខេត្តកណ្ដាល បន្ទាប់ពីមួយរយៈនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលមានករណីឆ្លងជំងឺ covid-19 មានចំនួនច្រើន។

ជាមួយគ្នានោះឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់សមត្ថកិច្ចនិងអាជ្ញាធរដែលប្រចាំការនៅទីនោះ ត្រូវរៀបចំឲ្យមានគម្លាតសង្គម ការរក្សាអនាម័យ អនុវត្តតាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងធ្វើការរៀបចំបំពាក់នូវគ្រឿងបរិក្ខាពេទ្យបន្ថែមទៀតផងដែរ ។ ឯកឧត្តម ក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការផ្គត់ផ្គង់ចំណីអាហារសម្រាប់អ្នកកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នោះផងដែរ ៕


Telegram