អាវុធហត្ថខេត្តមណ្ឌលគិរី រកឃើញឈើជ្រុង ០៦ គំនរមានចំនួន ៧៥ ដុំស្មើរ ១៧.៣៩៦ ម៉ែត្រគូប នៅត្រង់ចំណុចខ្សែរបន្ទាត់ព្រំដែនអូរហុច និងកំពុងបន្តរុករកឈើដែលបានកាត់ថែមទៀត
ខេត្តមណ្ឌលគិរី ៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយលោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងថ្នាក់ជាតិ (កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងបរិស្ថាន នគរបាលក្រសួង នគរបាលខេត្ត) បន្តរុករកគល់ឈើដែលបានកាត់ ត្រង់ចំណុចខ្សែរបន្ទាត់ព្រំដែនអូរហុច ។
ជាក់ស្តែងកាលពីវេលាម៉ោង៤និង ៣០នាទី ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញបានរកឃើញឈើជ្រុង ០៦ គំនរមានចំនួន ៧៥ ដុំស្មើរ ១៧.៣៩៦ ម៉ែត្រគូប នៅត្រង់ចំណុចខ្សែរបន្ទាត់ព្រំដែនអូរហុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នវត្ថុតាង ទាំងនោះ ត្រូវបានកម្លាំងជំនាញ រក្សាទុកកន្លែងដដែល និងរុករកបន្ត ៕