នាយកដ្ឋាន នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ សូម ជម្រាប ជូន សាធារណជន អ្នក សារព័ត៌មាន និង អ្នក និយម ប្រើប្រាស់ បណ្តាញ ទំនាក់ទំនង សង្គម ជ្រាប ថា នា ពេល ថ្មីៗ កន្លង ទៅ នេះ នាយកដ្ឋាន ពិនិត្យ ឃើញ លើ បណ្ដាញ ទំនាក់ទំនង សង្គម ហ្វេ ស ប៊ុ ក មានការ បង្ហោះ ផ្សព្វផ្សាយ ពាក់ព័ន្ធ ការ អនុវត្ត ភារកិច្ច ត្រួតពិនិត្យ ការ ដឹក ជញ្ជូន ទំនិញ ( ក្រណាត់ ) របស់ មន្ត្រី នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ហើយ ព័ត៌មាន នោះ ត្រូវ បាន ចែករំលែក ជា បន្តបន្ទាប់ លើ បណ្ដាញ សង្គម និង មានការ ចូលរួម លើក យោបល់ (comments) ពី មហាជន ផង ដែរ ។ ខ្លឹមសារ អត្ថាធិប្បាយ ក្នុង វី ដេ អូ ឃ្លី ប និង ខ្លឹមសារ លើក យោបល់ ខ្លះ របស់ មហាជន ធ្វើ ឲ្យ ប៉ះពាល់ ដល់ កិត្តិយស និង សេចក្តី ថ្លៃថ្នូរ របស់ មន្ត្រី មាន សមត្ថកិច្ច និង អង្គភាព អនុវត្ត ច្បាប់ ។
ដើម្បី ចៀសវាង ការ ភាន់ច្រឡំ មក លើ មន្ត្រី មាន សមត្ថកិច្ច និង អង្គភាព ប្រតិបត្តិ ច្បាប់ យើងខ្ញុំ សូម ធ្វើការ បំភ្លឺ ជូន ដូច ខាងក្រោម ៖
- នៅ ថ្ងៃ ទី ០៩ ខែមិថុនា ឆ្នាំ ២០២១ វេលា ម៉ោង ៩ និង ០០ នាទី ព្រឹក បន្ទាប់ ពី ទទួល បាន ព័ត៌មាន សង្ស័យ ថា មានការ នាំ ចូល ទំនិញ ( ក្រណាត់ ) ខុសច្បាប់ ចំនួន ០១ កុង តែ ន័ រ មក ស្តុក ទុក នៅ ទីតាំង ឃ្លាំង គ្មាន លេខ ស្ថិត នៅ ផ្លូវ បេតុង លេខ ២ សង្កាត់ ស្ទឹង មាន ជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កម្លាំង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច បាន ចុះ ដល់ទី តាំង ឃ្លាំង ខាងលើ ដើម្បី ត្រួតពិនិត្យ ឯកសារ ពាក់ព័ន្ធ នឹង ការ នាំ ចូល ទំនិញ ជា អាទិ៍ បង្កាន់ដៃ បង់ពន្ធ ប្រតិវេទន៍ គយ វិ ក័យ ប ត្រ ទំនិញ ( Commercial Invoice) បញ្ជី វេច ខ្ចប់ (Packing List) វិ ក័យ ប ត្រ ដឹក ជញ្ជូន (Bill of lading) វិញ្ញាបនបត្រ ចុះបញ្ជី ពាណិជ្ជ VAT និង ប័ណ្ណ ប៉ាតង់ ជាដើម ប៉ុន្តែ ម្ចាស់ អាជីវកម្ម ពុំ មាន ឯកសារ ប្រកាស គ្រប់គ្រាន់ នោះ ទេ មាន តែ ប័ណ្ណ ប៉ាតង់ មួយ សន្លឹក និង លិខិត ដឹក ជញ្ជូន ក្នុងស្រុក តែ ប៉ុណ្ណោះ ។
- នាយកដ្ឋាន នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច សូម ច្រានចោល ទាំងស្រុង ចំពោះ ខ្លឹមសារ អត្ថាធិប្បាយ ក្នុង វី ដេ អូ ឃ្លី ប នោះ និង សូម ចាត់ទុកជា ការ អត្ថាធិប្បាយ ខ្វះ ការ គិតពិចារណា ពុំ មានការ យល់ ដឹង អំពី ច្បាប់ ស្តី អំពី ធុរកិច្ច និង ពិសេស ពុំ យល់ ដឹង អំពី ការ អនុវត្ត វិធានការ ជំនាញ និង វិធានការ ច្បាប់ របស់ មន្ត្រី នគរបាល មាន សមត្ថកិច្ច នោះ ឡើយ ។
- នាយកដ្ឋាន នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច សូម អំពាវនាវ ដល់ សាធារណជន អ្នក សារព័ត៌មាន និង អ្នក និយម ប្រើប្រាស់ បណ្ដាញ ទំនាក់ទំនង សង្គម សូម មេត្តា កុំ ធ្វើការ សន្និដ្ឋាន វាយតម្លៃ ចំពោះ រឿងរ៉ាវ ឬ ហេតុការណ៍ ដែល កើតឡើង ដោយ ពុំ មាន មូលដ្ឋាន និង ភស្តុ តាង ច្បាស់លាស់ ដើម្បី ចៀសវាង ការ សន្និដ្ឋាន វាយតម្លៃ ខុស ជះ ឥទ្ធិពល ប៉ះពាល់ ដល់ កិត្តិយស និង សេចក្តី ថ្លៃថ្នូរ របស់ មន្ត្រី ឬ អង្គភាព អនុវត្ត ច្បាប់ និង អាច ប្រឈម ចំពោះ មុខ ច្បាប់ ទៀត ផង ។
សូម សាធារណជន អ្នក សារព័ត៌មាន និង អ្នក និយម ប្រើប្រាស់ បណ្តាញ សង្គម សូមកុំ មានការ ភ័ន្ត ច្រឡំ ចំពោះ ការ អនុវត្ត ភារកិច្ច របស់ មន្ត្រី នគរបាល មាន សមត្ថកិច្ច និង មេត្តា ទទួល ជ្រាប ជា ព័ត៌មាន ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ