ចេះតែមានហើយ! ប្តីគាស់ផ្ទះ ប្រពន្ធចុង លួច លុយ និង មាស ទៅ ផ្ញើ នៅ ប្រពន្ធដើម ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
319

ខេត្តសៀមរាប ៖ បុរស មាន ប្រពន្ធ ២ ម្នាក់ បាន មក រួម រស់នៅ ជាមួយ ប្រពន្ធចុង ហើយ ខណៈ ប្រពន្ធចុង មិន នៅផ្ទះ ក៏ ធ្វើ សកម្មភាព គាស់ ទ្វារផ្ទះ លួច លុយ និង មាស រួច យក ទៅ ផ្ញើ ប្រពន្ធដើម នៅ ឯ ខេត្ត ត្បូងឃ្មុំ ហើយ ត្រូវ នគរបាល ស្រាវជ្រាវ ឃាត់ខ្លួន ។

បន្ទាប់ ពី មាន ពាក្យបណ្តឹង ពី ប្រពន្ធចុង រួច កាលពី វេលា ម៉ោង ៨ និង ០០ នាទី ថ្ងៃ ទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ដោយ មានការ ចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយទោ ទិ ត្យ ណា រុង ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប និង មានការ សម្របសម្រួល ពី ឯកឧត្ដម ព្រះរាជអាជ្ញា លោក ឧត្តម សេនី ត្រី ភឹង ច ន្តា រ៉េ ត ស្នងការ រង ប្រធាន ផែនការ ងារ ព្រហ្មទណ្ឌ និង ដឹកនាំ ស្រាវជ្រាវ ផ្ទាល់ ដោ លោក វរសេនីយឯក ណុ ប សា រ៉ា ក់ ស្នងការ រង ទទួល ការងារ ការិយាល័យ នគរ ព្រហ្មទណ្ឌ កំរិត ធ្ងន់ និង លោក វរសេនីយទោ សុខ ម៉េ ង អ៊ា ង នាយការិយាល័យ ព្រហ្មទណ្ឌ កំរិត ធ្ងន់ បាន សហការ ជាមួយ មន្ត្រី ជំនាញ ក្រុង កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ លួច គាស់ ទ្វារផ្ទះ ពលរដ្ឋ យក លុយ ១២៤០០$ និង ខ្សែ ក ០១ តម្លឹង ។

ជនសង្ស័យ ឈ្មោះ យ៉ែ ម សំណាង ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ គក់ ជេ រថយន្ត បច្ចុប្បន្ន រស់នៅ ភូមិ ក្រសាំង សង្កាត់ ជ្រាវ ក្រុង សៀមរាប ពាក់ព័ន្ធ ករណី អំពើ លួច មាន ស្ថាន ទម្ងន់ទោស ( គាស់ ស័ង្កសី ) កាលពី វេលា ម៉ោង ១០ និង ០០ នាទី ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ ចំណុច ភូមិ ខ្នារ សង្កាត់ ជ្រាវ ក្រុង សៀមរាប ។ នេះ បើ យោង តាម ពាក្យបណ្តឹង ជន រង គ្រោះ ឈ្មោះ បឿ ឈុ ន នី ភេទ ស្រី អាយុ ៣៦ ឆ្នាំ មុខរបរ នៅផ្ទះ នៅ ភូមិ កើតហេតុ ខាងលើ ចុះ ថ្ងៃ ទី ២៣.០៦.២០២១ ។

តាម ដំណើររឿង នៅ ថ្ងៃ ទី ១៣ ខែមិថុនា ឆ្នាំ ២០២១ ជន រង គ្រោះ បាន ចាក់សោ ទ្វារផ្ទះ ទុក ចោល ហើយ ទៅ មើល ម្តាយ ឈើ នៅ ខេត្ត ត្បូងឃ្មុំ លុះ រហូត ដល់ ថ្ងៃ ទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ជន រង គ្រោះ បាន ត្រឡប់ មក ផ្ទះ វិញ ក៏ ឃើញ ផ្ទះ មាន ស្នាម គាស់ និង រ៉ើ កកាយ ក្នុង បន្ទប់ដេក របស់ គាត់ ដោយ បាត់បង់ ប្រាក់ ដុល្លារ ចំនួន ១២៤០០ ដុល្លារ ខ្សែ ក មាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង ( ទ្រព្យសម្បត្តិ ទាំ អស់ ជន រង គ្រោះ ក្នុង ស្រោមខ្នើយ ក្នុង បន្ទប់ដេក ) បន្ទាប់ មក ក៏ ប្តឹង រាយការណ៍ ជូន សម្ថ កិច្ច តែ ម្តង ។

ក្រោយ ពេល ទទួល ពាក្យបណ្តឹង ហើយ កម្លាំង នគរបាល បាន ធ្វើការ ស្រាវជ្រាវ និង ស៊ើបអង្កេត ដោយ សង្ស័យ ទៅ លើ ឈ្មោះ យ៉ែ ម សំណាង ត្រូវជា ប្តី ចុង របស់ ជន រង គ្រោះ នៅ វេលា ម៉ោង ១៥ និង ០០ នាទី ថ្ងៃ ទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ក៏ បាន នាំ ឈ្មោះ យ៉ែ ម សំណាង មក ធ្វើការ សាកសួរ ។

បើ តាម ចម្លើយ សារភាព របស់ ជនសង្ស័យ ឈ្មោះ យ៉ែ ម សំណាង បាន ឆ្លើយ សារភាព ថា : គាត់ ពិតជា បាន ធ្វើ សកម្មភាព ករណី ខាងលើ នេះ ពិតប្រាកដ មែន នៅ វេលា ម៉ោង ១០ និង ០០ នាទី ព្រឹក ថ្ងៃ ទី ១៩.០៦.២០២១ ដោយ ឃើញ ជន រង គ្រោះ មិន នៅផ្ទះ ( ប្រពន្ធចុង របស់ គាត់ ) គាត់ ក៏ បាន ចូល ធ្វើ សកម្មភាព ដោយ យក ដង្កាប់ កាត់ ស័ង្កសី បង្អួច ហើយ លូក ដៃ បើក គន្លឹះទ្វារ ចូល បន្ទប់ ជន រង គ្រោះ ហើយ ធ្វើ សកម្មភាព លួច យក ប្រាក់ ដុល្លារ ចំនួន ១១.២០០ $ និង ខ្សែ ក មាស ១ ខ្សែ មិនដឹង ទម្ងន់ ដើម្បី យក ប្រាក់ ទៅ ទិញ រថយន្ត ក្រោយ ពេល ធ្វើ សកម្មភាព ហើយ គាត់ បាន យក ប្រាក់ និង ខ្សែ ក ទៅ ផ្ញើ ប្រពន្ធដើម នៅ ខេត្ត ត្បូងឃ្មុំ ។

បច្ចុប្បន្ន ការិយាល័យ ជំនាញបាន កសាង សំណុំ ដើម្បី បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង តាម នីតិវិធី ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram