បើកគោយន្តកន្ត្រៃទៅស្រែលឿនពេក ទៅបុកដើមឈើបណ្តាលឲ្យគាបស្លាប់
សន្តិសុខសង្គម
458

ខេត្តបន្ទាយមានជ័យ៖ បើកគោយន្តកន្ត្រៃទៅស្រែលឿនពេក ទៅបុកដើមឈើបណ្តាលគាបស្លាប់ ដែលកើតឡើងនៅវេលាម៉ោង៧ ​និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើខ្នងផ្លូវខ្នងអាងត្រពាំងថ្ម ស្ថិតភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រុក បានប្រាប់ថា៖ ជនរងគ្រោះមានឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ នៅពេលគ្រោះកើតឡើង គឺជនរងគ្រោះឈ្មោះ កែវ បូរ៉ា បានបើករគោយន្តកន្ត្រៃទៅស្រែម្នាក់ឯង ដោយបើកបរលើផ្លូវខ្នងទំនប់អាងត្រពាំងថ្ម ក្នុងទិសដៅកើតទៅលិចល្បឿនលឿនបានទៅបុកដើមឈើបណ្តាលឲ្យគាបស្លាប់អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញបានជួយតែជនរងគ្រោះបណ្តាលឲ្យស្លាប់។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះដែលគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យស្លាប់គឺមកពីបើកបរគោយន្តកន្ត្រៃក្នុងល្បឿនលឿនបានទៅដើមឈើហើយបណ្តាលគាបស្លាប់នឹងកន្លែងដោយខ្លួនឯង។

ក្រោយពិនិត្យហើយបានប្រគល់សាកសពជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ចិន្ត្រា 


Telegram