ខឹងបងប្អូនស្តីបន្ទោស យកកាំបិតចុងស្រួចចា.ក់និងអា.រ.កខ្លួ.នឯង២កាំបិត ដើម្បីផ្តា.ច់ជីវិត តែមិនស្លា.ប់របួសធ្ងន់
សន្តិសុខសង្គម
177

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយបុរសម្នាក់ បានយកកាំបិតចុងស្រួច ចាក់និងអារ.កខ្លួនឯង២កាំបិត ដើម្បីផ្តាច់ជីវិត ដោយសារតែតូចចិត្តខឹងបងប្អូនស្តីបន្ទោស តែមិនស្លាប់ដូចបំណង បានរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារនិងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំមួយកន្លែង ក្នុងសង្កាត់ភ្លើងឆេះរទេះខាងកើត ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមព័ត៌មានបឋមពីបងថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យន្ត សម្បត្តិ អាយុ៥១ឆ្នាំ មុខរបរជាអ្នកលាងរថយន្ដ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានមានជម្លោះជាមួយនឹងប្អូនស្រីសាច់ថ្លៃ រឿងដាក់កាមេរ៉ាក្នុងបន្ទប់ទឹក និងលួចថតប្អូនស្រីនៅក្នុងបន្ទប់ទឹក ភ្លាមនោះបងប្អូនក៏នាំគ្នាស្តីបន្ទោស និងនាំយកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលសង្កាត់ភ្លើងឆេះរទេះ ដើម្បីធ្វើការអប់រំ និងណែនាំ កុំឲ្យធ្វើបែបនោះទៀត លុះដល់វេលាម៉ោង ៣ទៀបភ្លឺត្រូវនិងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់របស់ខ្លួន បានទាញកាំបិតចុងស្រួចចាក់ ទៅលើខ្លួនឯង២កាំបិត ០១កាំបិតចំ ពោះ និង០១កាំបិតទៀត អារ.កខ្លួនឯង ដើម្បីសម្លាប់ខ្លួន តែមិនទាន់ស្លាប់នៅមានដង្ហើម ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះបន្ទាន់ ភ្លាមៗក៏មានសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុផងដែរ ៕


Telegram