ទាស់សម្តីគ្នារឿងរ៉ាវសុំយកកូនស្រីវិញ អតីតប្តីដើមចាក់សោរទ្វាររួចទាញកាំភ្លើងភ្ជង់គំរាមប្តីចុងមិនឲ្យយកវិញ ផ្អើលសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ
សន្តិសុខសង្គម
325

រាជធានីភ្នំពេញ៖ ប្តីប្រពន្ធមួយគូរ បាននាំគ្នាទៅយកកូនស្រីរបស់ខ្លួន ដែលត្រូវបានប្តីចុងយកមកលេងជាច្រើនថ្ងៃ តែមិនបានឃើញយកត្រឡប់ទៅវិញ ដោយបាត់គ្មានដំណឹង ខណៈពេលទៅដល់ស្រាប់តែត្រូវប្តីដើមដកកាំភ្លើងភ្ជង់ក្បាលគំរាមបាញ់សម្លាប់ប្តីចុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីជាប្រពន្ធមានអាយុ៣០ឆ្នាំ មុខរបរ លក់ឥវ៉ាន់ ។ ចំណែកឯប្តីក្រោយ (ប្តីចុង)មានឈ្មោះ ចន ម៉េងហ៊ាវ អាយុ២៨ឆ្នាំ មុខរបរលក់ឥវ៉ាន់ ស្នាក់នៅផ្លូវ វេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកឯបុរសជាប្តីដើមឈ្មោះ គង់ សារ៉ុន អាយុប្រហែលជា ៣០ឆ្នាំជាង មុខរបរ មន្ត្រីយោធា ស្នាក់នៅក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីប្តីចុងរបស់ស្ត្រីខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានរចេញពីផ្ទះ ដើម្បីមកយកកូនស្រីដែលកំពុងរស់នៅជាមួយនឹងអតីតប្តី ដោយបានសុំយកកូនស្រីមកលេងផ្ទះរបស់ខ្លួន ដោយរយៈពេលជាច្រើនថ្ងៃមកហើយ មិនបានឃើញត្រឡប់ទៅវិញ។ លុះមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខ្លួននឹងប្រពន្ធបាននាំគ្នាមកយកកូនស្រីខាងលើដើម្បីត្រឡប់ទៅផ្ទះវិញ។ ខណៈពេលទៅដល់ ក៏បានជួបជាមួយនឹងប្រពន្ធរបស់អតីតប្តី រួចក៏បាននិយាយប្រាប់ថា ខ្លួនមកសុំយកកូនស្រីរបស់ខ្លួនត្រឡាប់ទៅផ្ទះវិញ ភ្លាមៗនោះ អតីតប្រពន្ធប្តីក៏បានប្រាប់ថា ចាំខ្លួនទៅនិយាយជាមួយប្តីសិន ។ ក្រោយមក អតីតប្តី ក៏បានហៅអតីតប្រពន្ធឲ្យចូលមកខាងក្នុងផ្ទះ ស្រាប់តែពេលនោះ អតីតប្រពន្ធរបស់ប្តីបានបិទទ្វាររបង ចាក់សោរ រួចអតីតប្តីនោះ ក៏បានទាញកាំភ្លើងមកភ្ជង់ក្បាលប្តីចុងរបស់ខ្លួនគំរាមសម្លាប់ចោលតែម្តង ទើបប្រញាប់នាំគ្នាចេញមកខាងក្រៅវិញ និងរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចុះមកដល់ទីតាំងកើតហេតុ ដោយសមត្ថកិច្ចក៏បាននាំភាគីខាងប្តីចុង ទៅកាន់ប៉ុស្តិ៍នគរបាលឬស្សីកែវ ដើម្បីធ្វើការសួរនាំនិងសម្រមសម្រួលគ្នាលើរឿងរ៉ាវនេះ ៕ 



Telegram