អាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងរំលោ.ភសេ.ពសន្ថ.វៈ លើអនីតិជនដែលជាកូនឈ្មួលរបស់ខ្លួន
សន្តិសុខសង្គម
380

ខេត្តកំពង់ឆ្នាំង៖ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ដែលជាកូនឈ្នួលរបស់ខ្លួន ។

ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលា៨និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានការដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត យោងតាមដីកាបញ្ជាអោយចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យមានឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ នៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ក្នុងភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងនោះ កម្លាំងបានធ្វើការហូតបាន៖ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងរថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA HILUX REVO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើកំពុងអនុវត្តតាមនីតិវិធីច្បាប់ ៕


Telegram