ឃាត់មេខ្យល់២នាក់ដែលបម្រុងនាំពលករខ្មែរចំនួន១១នាក់ឆ្លងទៅប្រទេសថៃដោយខុសច្បាប់
សន្តិសុខសង្គម
112

បន្ទាយមានជ័យ៖ ឃាត់មេខ្យល់២នាក់ដែលបម្រុងនាំពលករខ្មែរចំនួន១១នាក់ឆ្លងទៅប្រទេសថៃដោយខុសច្បាប់ត្រូវបានបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី តាំង សុហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ថា៖មេខ្យល់ដែលត្រូវឃាត់ខ្លួន២នាក់មាន១.

ឈ្មោះ នឿន សីហា ភេទប្រុសអាយុ៣៩ឆ្នាំរស់នោភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ២.ឈ្មោះ ឃន សុផាត ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិអូរល្វារឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា៖នោពេលឃាត់ខ្លួនមេខ្យល់គឺកម្លាំងតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឃាត់ពលករចំនួន១១នាក់កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នៅចំណុចក្បែរព្រំដែនស្ថិតភូមិសាស្គ្រភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោកវរៈសេនីយ៍ត្រី តាំង សុហេង បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនពលករខ្មែរចំនួន១១នាក់ហើយនាំយកមកសាកសួរតាមចម្លើយពួកគាត់បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តាមរយៈមេខ្យល់ហើយកម្លាំងចម្រុះបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ២នាក់ជាមេខ្យល់ត្រូវកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា


Telegram