ជុំផឹកស៊ីមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល រំខានអ្នកជិតខាងហើយ សមត្ថកិច្ចចុះទៅដល់ វាយទាំងសមត្ថកិច្ចទៀត
ភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចចុះដល់ទីតាំងជួបជុំផឹកស៊ី បង្កសម្លេងរំខានភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ។
មិនត្រឹមតែជួបជុំផឹកស៊ី មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងបង្កសម្លេងរំខានដល់អ្នកជិតខាង ជាពិសេសពេលសមត្ថកិច្ចចុះទៅធ្វើការណែនាំអប់រំ បែរជាបង្កអំពើហិង្សាមកលើសមត្ថកិច្ចទៅវិញ។
សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ក៏ដូចជាការចូលរួមគោរពសិទ្ធអ្នកជិតខាង ៕


