សង្ស័យភ្លើងប្រច័ណ្ឌស្នេហាត្រីកោណ! បុរសម្នាក់កាន់កាំ.ភ្លើ.ងខ្លីដើរសម្តៅមកបា.ញ់នារីម្នាក់កំពុងអង្គុយលក់ចំក្បា.លស្លា.ប់មួយរំពេច រួចបា.ញ់ខ្លួនឯងតាមក្រោយ ស្លា.ប់ក្បែរគ្នាទាំង២នាក់
សន្តិសុខសង្គម
827

ខេត្តស្ទឹងត្រែង ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយ ក្បែរផ្សារធំស្ទឹងត្រែង ក្រោយមានករណីឃាតកម្ម ដ៍សាហាវមួយបានកើតឡើង ដោយបុរសម្នាក់ បានយកកាំភ្លើងខ្លីដើរសំដៅ មកបាញ់ក្បាលនារីម្នាក់ ដែលកំពុងអង្គុយលក់នៅទីនោះ ស្លាប់យ៉ាងរន្ធត់ភ្លាមៗក្នុងថ្លុកឈាម រួចក៏យកកាំភ្លើងនោះ មកបាញ់ខ្លួន ឯង សម្លាប់ខ្លួនតាមក្រោយ ស្លាប់ទាំង២នាក់ រណូករណែល ក្នុងថ្លុកឈាមតែម្តង ។

ឃាតកម្មដ៍សាហាវមួយនេះ បានធ្វើឲ្យពលរដ្ឋនៅទីនោះមានការភិតភ័យ និងភ្ញាក់ផ្អើលតក់ស្លុតជាខ្លាំង ដែលបានកើតឡើងនៅវេលាម៉ោង ជិត៥ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ភូមិ ត្រ ពាំព្រីង ក្រុង ស្ទឹង ត្រែង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពនារីដែលស្លាប់នោះ មានឈ្មោះ សឿន ចាន់ណារី អាយុ ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅ ភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹង ត្រែង ខេត្តស្ទឹងត្រែង ។ ចំណែកឯខ្មាន់កាំភ្លើង មានឈ្មោះ មាស សារុំ ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត បានប្រើប្រាស់ កាំភ្លើងម៉ាកឡុក ពណ៌ ខ្មៅ បាញ់ នារី រងគ្រោះដែលកំពុងអង្គុយលក់ដូរ ចំ សៀតផ្កា ១ គ្រាប់ ស្លាប់មួយរំពេច រួចខ្មាន់កាំភ្លើង ក៏យកកាំភ្លើងនោះ មក បាញ់ខ្លួនឯង ចំសៀតផ្កា ១ គ្រាប់ដូចគ្នា ស្លាប់ ទាំង២នាក់ភ្លាមៗតែម្តង ចំណែកមូលហេតុ ដែលឈានដល់ការបាញ់សម្លាប់គ្នានេះ បើតាមប្រភពព័ត៌មានបឋម សង្ស័យអាចជាភ្លើងប្រច័ណ្ឌស្នេហា ត្រីកោណ រវាងអ្នកទាំង២ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកហ៊ុព័ទ្ធទីតាំងកើតហេតុ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព ដោយសពនារីរងគ្រោះគឺត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកសពជនដៃដល់ គឺយកទៅរក្សាទុកនៅសាល ដតម្កល់ សព រង់ចាំ សាច់ញាតិ មក ទទួល យក ទៅ ធ្វើបុណ្យ តាម ប្រពៃណីបន្តទៀត៕


Telegram