មុខសញ្ញាចាស់ធ្លាប់លួចដោះកង់ម៉ូតូគេផ្អើលកាលពីឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនម្តងទៀត បន្ទាប់ពីលួចម៉ូតូរបស់គេ
សន្តិសុខសង្គម
168

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នៅ ចំណុចក្រុម ទី១៣ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឃាត់ខ្លួនបាននៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយឈ្មោះ អឿ ង រ៉ាវីត ភេទប្រុស អាយុ ២១ឆ្នាំ មានទី លំនៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួន តាមពាក្យបណ្តឹ ង របស់ឈ្មោះអឿត នឿត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំ នៅ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យរូបនោះ បានលួចយកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q- 98 62 ក្នុងពេលដែលគាត់ទុក នៅចំណុចខាងលើ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖

-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ

-ស្លាកលេខម៉ូតូ1Q-9862បាត់ដំបង

-កូនសោរបំពុងចំនួន០១

-កូនសោរចិញ្ចៀនចំនួន០៤

-ទូណឺវីសចំនួន០១

-កុងទ័រម៉ូតូចំនួន០១

-ចង្កៀងភ្លើងមុខម៉ូតូចំនួន០១

-របាំងច្រវ៉ាក់ម៉ូតូចំនួនមួយគូ

-តែមម៉ូតូចំនួនមួយគូ

-អាវម៉ូតូចំនូនមួយគូ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ សារភាពថា ខ្លួនបានលួចយកម៉ូតូរបស់ជន រ ងគ្រោះពិតមែន ដោយបានលួចបណ្តើរចេញពីទីនោះបានឆ្ងាយបន្តិច ទើបកាត់ខ្សែភ្លើងម៉ូតូ រៀបចំតភ្ជាប់ចរន្តដែលអាចបញ្ឆេះម៉ូតូឲ្យឆេះបាន រួចជិះយកទៅដោះគ្រឿងបំបែក ជាច្រើនកន្លែង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០១៩ មុខសញ្ញាឈ្មោះ អឿង រ៉ាវីត រូប នេះនិងបក្ខពួកម្នាក់ទៀត បានលួ ច ដោះយកកង់ម៉ូតូមួយគ្រឿងជារបស់ស្រ្តីម្នាក់នៅ សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងខណៈម្ចាស់ម៉ូតូទុកម៉ូតូនៅជិតវាលស្រែមួយកន្លែង ទុកតែតួម៉ូតូឲ្យម្ចាស់បង្កឱ្យមានការចាប់អារម្មណ៍ ពីមជ្ឈដ្ឋានមហាជនម្តងរួចមកហើយ និងបញ្ជូនទៅតុលាការ ក្រោយពេលអនុវត្តទោសរួចនិងត្រូវបានដោះ លែងឲ្យមាន សេរីភាពឡើងវិញ សាមីខ្លួនមិន បានកែប្រែគំនិតនោះទេ បានបន្តស កម្មភាពដដែលរហូតសមត្ថកិច្ចឃាត់ខ្លួនបាននៅពេលនេះតែម្តង ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram