រថយន្តឡិចស៊ីស RX300 បើកឆ្លងផ្លូវត្រូវបានម៉ូតូកង់បីបុកពេញទំហឹង បណ្តាលឲ្យបុរសបេីកម៉ូតូកង់បីរងរបួស នឹងទាមទារសំណង់ពីម្ចាស់រថយន្តឡិចស៊ីស ចំនួន ១ម៉ឺនដុល្លារ
សន្តិសុខសង្គម
199

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស RX 300 និងម៉ូតូកង់បី បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូកង់បី រងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅលេីផ្លូវបេតុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃេីញរថយន្តឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8068 បើកបរទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ក៏បានបេីកបត់ឆ្វេងឆ្លងផ្លូវ ទៅម្ខាងទៀត ខណៈនោះស្រាប់តែឃើញម៉ូតូកង់បីខាងលេី បានបើកបរទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន បានវ៉ាក់ចាប់ហ្វ្រាំងមិនទាន់ ព្យាមយាមគេចដែរតែមិនផុតក៏ ជ្រុលមកបុកចំពីមុខរថយន្តផ្នែកខាងឆ្វេង យ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូកង់បីក្រឡាប់ ៣ ទៅ៤ ត្រឡប់ រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ មួយសន្ទុះក្រោយមកភាគីខាងម៉ូតូកង់បី បានសម្រួលនិងភាគីម្ចាស់រថយន្តដោយទាមទារសំណងចំនួន ១ម៉ឺនដុល្លារ ជាថ្ងូរនិងការបញ្ចប់ រឿង ប៉ុន្តែដោយសារតែការទាមទារនោះវាហួសនិងសមត្ថភាពភាគីរថយន្តដែលត្រូវសង ក៏ការចចារនោះមិនត្រូវរ៉ូវគ្នា ទេីបសម្រេចឲ្យសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នានៅតាមពេលក្រោយ ៕


Telegram