ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ធាក់ផ្តួលយកម៉ូតូជនរងគ្រោះនៅខេត្តកណ្តាល មកជាប់អន្ទាក់នគរបាលខណ្ឌឬស្សីកែវ
សន្តិសុខសង្គម
242

រាជធានីភ្នំពេញ ៖ ជនសង្ស័យទាំង ៤នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ បង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទំងន់ទោស (ធាក់ជនរងគ្រោះគំរាមយកម៉ូតូ នៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៣និង៥០នាទី នៅចំនុចបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០;២១ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានអោយដឹងថា ៖ នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានចេញពីផ្ទះ គោលបំណងទៅធ្វើបុណ្យ នៅឯខេត្តកំពង់ឆ្នាំង ពេលជិះមកដល់ចំនុចកើតហេតុ ក៏មានជនសង្ស័យ ៦នាក់ ជិះម៉ូតូមកពីក្រោយ និងធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចគំរាមវាយជនរងគ្រោះៗបានទុកម៉ូតូចោលរត់យករួចខ្លួន ។ បន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះត្រលប់ក្រោយចូលភ្នំពេញវិញ ពេលមកដល់ចំនុចផ្លូវ១០០៣ ក្រុម៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ បានជួបគោលដៅកំលាំងអធិការដ្ធានបានត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងស្រាវជ្រាវឃាត់ខ្លួនបាន២នាក់បន្តទៀត។

លោកបន្តថាជនសង្ស័យទាំង ៤នាក់ ដែលកម្លាំងបង្ក្រាប មាន ៖ ១/ឈ្មោះបឿន សុខហាងភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះលេខ៦ផ្លូវបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ (មានសារធាតុញៀន)។

២/ឈ្មោះនៅ ពៅភេទប្រុសអាយុ២៥ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។

៣/ឈ្មោះឆោម រដ្ធាភេទប្រុសអាយុ២១ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅភូមិ+ឃុំផ្សារសាមគ្គីក្រុងច្បារមនខេត្តកំពង់ស្ពឺ(មានសារធាតុញៀន)។

៤/ឈ្មោះយាន វិរត្ន័ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះជួលផ្លូងបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ បុីច ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជេធីអាយ ស្នាក់នៅភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ក្នុងនោះ សមត្ថកិច្ចដកហូតរួមមាន ៖ ម៉ូតូចំនួន៣គ្រឿង

-ម៉ូតូម៉ាកC125១គ្រឿងពណ័ខ្មៅសារីឆ្នាំ២០២០ពាក់ស្លាកលេខPP1FN7118

-ម៉ូតូម៉ាកSCOOPIពណ័ក្រហម១គ្រឿងពាក់ស្លាកលេខPP1IR5284

-ម៉ូតូម៉ាកSCOOPIពណ័ស១គ្រឿងពាក់ស្លាកលេខPP1IR8717

-ចំពោះមុខអធិការដ្ធានបានបន្តស្រាវជ្រាវរកបក្ខពួក+ម៉ូតូជនរងគ្រោះ និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕


Telegram