ភ្នំពេញ ៖ ដោយសារតែជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានប្រកាសបិទគ្រប់ទីកន្លែងជួបជុំ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងក្នុងសហគមន៍។
ជាក់ស្តែងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទីតាំងកោសជប់មួយកន្លែង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លួចបើកបំពានបំរាមសុខាភិបាល ត្រូវបានអាជ្ញាធរចុះបិទ ។
ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ បញ្ជូនទៅធ្វើការសាកសួរនិងចាត់ការតាមច្បាប់ រួមមាន ៖
ទី១-ឈ្មោះប៊ន ចាន់យ៉ា ភេទស្រីអាយុ២០ឆ្នាំ មុខរបរកោសជប់។
ទី២-ឈ្មោះហ៊ន ដាលីន ភេទស្រីអាយុ២២ឆ្នាំ មុខរបរកោសជប់។
ទី៣-ឈ្មោះយឹម ស្រីកា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកោសជប់។
ទី៤-ឈ្មោះមឿន ស៊ីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កោសជប់។
ទី៥-ឈ្មោះឡង់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ ។
ទី៦-ឈ្មោះ មឿន សុម៉ុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប ៕