រថយន្តកុងតឺន័របើកបរមិនប្រុងប្រយ័ត្នរ៉េចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើង១ដេីមបាក់រាបដល់ដី
សន្តិសុខសង្គម
467

រាជធានីភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបើកបរបានរ៉េចង្កូត ឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង១ដើមបាក់រាបដល់ដី សង្ស័យ បេីកបរក្នុងងោកមួយភាំង ដែលបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចគីឡូម៉ែត្រទី៦ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រទី៦ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្តកុងតឺន័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-0274 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែរ៉េចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើង១ដើមទៀតបណ្តាលអោយបាក់ធ្លាក់ដល់ដី ទើបរថយន្តអស់ល្បឿន។ ប៉ុន្តែក្នុងហេតុការនេះដែរមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ គ្រាន់តែខូចខាតសម្ភារៈ ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះដល់ទីតាំង រួចឃាត់តៃកុងរថយន្តកុងតឺន៍រ មកប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីទាក់ទងទៅខាងកម្លាំងនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្តនិងតៃកុងទៅសាកសួរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕


Telegram