មន្រ្តីជំនាញសាខា ក.ប.ប ចុះបង្ក្រាបហាងមួយកន្លែង ពាក់ព័ន្ធនឹងការរំលោភកម្មសិទ្ធបញ្ញា ជាផលិតផលនាឡិការដៃ និងវ៉ែនតា នៅសង្កាត់ផ្សារថ្មី
រាជធានីភ្នំពេញ ៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែង ដែលជាហាងលក់វ៉ែនតា និងនាឡិកា ពាក់ព័ន្ធនឹងករណី ផលិតផលប្រើប្រាស់ រំលោភកម្មសិទ្ធបញ្ញាជាផលិតផលនាឡិការដៃ និងវ៉ែនតា ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ ផងដែរ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF