សមត្ថកិច្ចចុះផ្អាកពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង រើរុះរោង ដើម្បីផ្អាកកម្មវិធីភ្លាមៗ..
កំពង់ឆ្នាំង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ចុះទៅផ្អាកពិធីរៀបអាពាហ៍ពិពាហ៍ មួយកន្លែង នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះ ។
អធិការនគរបាលក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន បញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកថា បន្ទាប់ពីចុះទៅពន្យល់ណែនាំដល់ម្ចាស់កម្មវិធីហើយនោះ ពួកគាត់ក៏បានសហការ នឹងរើរុះរោង ដើម្បីផ្អាកកម្មវិធីភ្លាមៗផងដែរ៕