បន្ទាយមានជ័យ ៖ ទំនាស់ពក្យសំដីគំទុកយូរហើយបានយកដែកបួនជ្រុងវ៉ៃពីក្រោយជនរងគ្រោះបណ្តាលបែកក្បាល១១ថ្នេរឃាត់ខ្លួនជនបង្កនៅវេលាម៉ោង៧,៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ស្ថិតភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ។
លោកវរៈសេនីយ៍ឯក សេស វីបុល អធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ នួន តារា ភេទប្រុសអាយុ៣៤ឆ្នាំរស់នោភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ខាន ខា ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ដែលត្រូវជនសង្ស័យឈ្មោះ នួន តារា បានធ្វើសកម្មភាពយកដែកបំពង់ទីបបួនជ្រុងវ៉ៃក្បាលផ្នែកខាងក្រោយបណ្តាលរបួស១១ថ្នេរ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។
លោកវរៈសេនីយ៍ឯក សេស វីបុល បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរបានសារភាពថាមូលហេតុលួចវ៉ៃជនរងគ្រោះព្រោះគំនួនរឿងទំនាស់ពាក្យសំដីហូរហើយទើបយកបំពង់ទីបបួនលួចវ៉ៃបណ្តាលរបួសត្រូវសមត្តកិច្ចឃាត់ខ្លួន ហើយជនសង្ស័យត្រូវកសាងសមណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕