ពិតជាគម្រក់ពិតមែន! ម្នាក់ជាអ្នកពរក្មេ.ងជិត២ខួ.បទៅទិញនំ ហើយក៏នាំបក្ខពួកម្នាក់ទៀត យកក្មេងទៅចា.ប់រំ.លោ.ភ.នៅគុម្ពឬស្សី
សន្តិសុខសង្គម
631

ខេត្តកំពង់ឆ្នាំង៖ ពិតជាគម្រក់ពិតមែន! ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយម្នាក់ជាអ្នកពរកុមារីរងគ្រោះដែលមានអាយុ១៩ខែ ទៅទិញនំ ហើយក៏នាំបក្ខពួកម្នាក់ទៀត យកក្មេងរងគ្រោះទៅចាប់រំលោភនៅគុម្ពឬស្សី ក្រោយឈ្មោះ ឯក យុន កាលពីវេលាម៉ោង ៦និង០៥នាទី ល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិព្រែកឆ្ដោរ ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់រួមមាន ៖

១/ឈ្មោះ ម៉ុក វ៉ាន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកពរកុមារីរងគ្រោះទៅទិញនំ ។

២/ឈ្មោះ សូត្រ សំណាង ភេទ ប្រុស អាយុ ២០ ឆ្នាំ សញ្ជាតិខ្មែរ។

ជនសង្ស័យ ទាំង២នាក់នេះ រស់នៅភូមិឃុំជាមួយគ្នា។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង 



Telegram