ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួន ផឹកស្រាស្រវឹង រួចប្រ ដាប់ដោយកាំបិតខ្វែវធ្វើសកម្មភាពកាប់និងក្រវែងទម្លុះជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ ទាំងយកដាវសាំម៉ូរ៉ៃចូលទៅកាប់បំបែកអំពូលភ្លើងក្នុងផ្ទះរួមទាំងម៉ូតូផង ហើយទាញព្រួញកណ្ដុលបាញ់ទម្លុះជញ្ជាំងផ្ទះ និងយកចបជីក វាយបំផ្លា ញម៉ូតូ ០១គ្រឿង ខ្ទេចរងការខូចខាតថែមទៀត។
ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចវាលស្រែទួល បទ បេង ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនសង្ស័យមាន ឈ្មោះ មិត្ត មុំ ហៅ ក្រួច អាយុ ៣៥ឆ្នាំ រស់នៅភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៣០នាទីព្រឹក នៅចំណុចកើតហេតុខាង លើ ជន សង្ស័យបានផឹកស្រាស្រវឹង រួចប្រដាប់ដោយកាំបិតខ្វែវ ធ្វើសកម្មភាពកាប់និងក្រវែង ទម្លុះជញ្ជាំងផ្ទះរបស់ជនរងគ្រោះឈ្មោះ យុន សុខឃឿន ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងយកដាវសាំម៉ូរ៉ៃ ចូលទៅកាប់បំបែកអំពូលភ្លើង ក្នុងផ្ទះជនរងគ្រោះរួមទាំងម៉ូតូផង បន្ទាប់មកក៏ដើរចេញមកក្រៅរួចទាញព្រួញកណ្ដុលបាញ់ទម្លុះជញ្ជាំងផ្ទះជនរងគ្រោះម្ដង រួចទៅហើយ តែមិនទាន់អស់ ចិត្តស្រាប់តែនៅថ្ងៃទី២៩ ខែមិថុ នា ឆ្នាំ២០២១ វេ លាម៉ោង ៤និង៣០នាទីល្ងាច ជនសង័្សយបន្តសកម្មភាពជាថ្មីម្តងទៀត ដោយក្នុងដៃប្រ ដាប់ដោយចបជីក បានធ្វើសកម្មភាពវាយបំផ្លា ញម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១ ២៥ ពណ៌ ខ្មៅ ស៊េរី ២០០៩ ផ្លាកលេខភ្នំពេញ 1AK -3878 ជារប ស់ជន រងគ្រោះដដែលបណ្ដាលឲ្យបាក់កាំបន្ទះកង់ខាង ក្រោយ បាក់បូមចំហៀងខាងស្ដាំផ្នែកខាងក្រោយ-កំពិតស្លាកលេខធ្វើឲ្យខូចខាតយ៉ាងដំណំ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយនិងវត្ថុតាង មកកាន់ការិយាល័យជនាញនៅស្នងការដ្ឋានដើម្បីអនុវត្តតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង