បុរសម្នាក់ខឹងរួ.ម.ភេ.ទជាមួយស្ត្រីម្នាក់មិនបាន ទាញខ្វែវបក វា.យសម្លា.ប់.រួចហើយក៏បំពេញបំណងខ្លួនឯងតាមក្រោយ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
សន្តិសុខសង្គម
697

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយជនសង្ស័យរូបនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនខឹងនឹងស្ត្រីរងគ្រោះ ដែលមិនព្រមរួមភេទជាមួយខ្លួន ទើបយកខ្វែវបក វាយសម្លាប់ រួចហើយក៏បំពេញបំណងខ្លួនឯងតាមក្រោយ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបា ត់ដំបង ។

លុះនៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ ដដែល សមត្ថកិច្ចនគរបាលមូល ដ្ឋាន និងបានរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ ហើយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី យ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅ លូន បានដឹកនាំធ្វើ ការស្រាវជ្រាវលើករណីនេះជាបន្ទាន់ ។

ឆ្លងតាមរយៈការស្រាវជ្រាវនេះ សមត្ថកិច្ចនគរ បាលបានធ្វើការឃាត់ខ្លួន បុរសម្នាក់ និងដកហូតបានខ្វែវបកដងឈើចំនួន០១ដែល នៅជាមួយជនសង័្សយខាងលើដើម្បីធ្វើការសា ក សួរស្រាវជ្រាវ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនេះឈ្មោះ លឹម រ៉ុង ហៅ វិត អា យុ៣០ឆ្នាំ មានទីលំនៅ ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយបានសារភាពថា ខ្លួនពិតជាបាន ប្រើប្រាស់ខ្វែវបកនេះ វាយសម្លាប់ស្រី្តខាងលើ ប្រាដកមែន ដោយសារស្រ្តីជាជនរងគ្រោះមិនបានយល់ព្រមរួមភេទជាមួយរូបគេនៅវេលាយប់នោះទើប រូបគេប្រើប្រាស់ខ្វែវបកវាយសម្លាប់ទៅ ហើយក្រោយពេលវាយសម្លាប់រួចរូបគាត់បានធ្វើសកម្មភាពរំលោភលើសពស្រ្តីរងគ្រោះដើម្បីបំពេញបំណងរបស់គាត់តាមក្រោយ។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ស្រី្តជាជនរងគ្រោះខាងលើ មិនមានអ្នកណាបានស្គាល់អំពីអត្តសញ្ញាណរបស់គាត់នោះទេ ដោយសារូបគាត់ជាជនអនាថា មានបញ្ហាវិបល្លាសស្មារតី ហើយស្រ្តីរូបនេះរស់នៅជាមួយបុរសជាឃាតក នៅទីន្លែងកើតហេតុខាងលើ កាលពីកន្លងមក ហើយនៅយប់កើតហេតុ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឮសម្លេងឈ្លោះប្រកែកគ្នានៅទីតាំងកើត ហេតុនោះ ហើយក៏ស្ងាត់បាត់ទៅរហូតព្រឹកឡើង ទើបគេប្រទះឃើញហេតុការណ៍នេះ និងបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

លោកអធិការបន្តថា ទោះជាបែបនេះក្តី ជនសង័្ស យរូបនេះសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី។ រីឯសពស្រ្តីរងគ្រោះបានប្រគល់ជូនគណៈកម្មាការអាចារ្យវត្តនៅក្នុងមូលដ្ឋាននោះចាត់ចែងបូជារួចហើយ ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram