សមត្ថកិច្ចប្រមូលឈើអារសន្និនៅចំណុចព្រៃឡង់ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះចំនួន០៥គោលដៅ
សន្តិសុខសង្គម
446

ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថាន កាលពីម្សិលមិញនេះនៅវេលាម៉ោង ១០:៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះល្បាតបានប្រទះឃើញគំនរឈើអារសន្និនៅចំណុចព្រៃឡង់ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ចំនួន០៥គោលដៅ មានឈើប្រភេទតាសេក ចំនួន១០ដុំ ស្ថិតនៅចំណុចតាផ្លុក ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ, ឈើប្រភេទសុក្រម ចំនួន៣០ដុំ ស្ថិតនៅចំណុចអូក្រួច ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ, ឈើប្រភេទសុក្រម ចំនួន១៥ដុំ ស្ថិតនៅចំនុចស្ពានក្តារ ភូមិកន្សោមធ្លាក់ ឃុំកំពង់ចាម ស្រកសំបូរ, ឈើអារប្រភេទគ្រឿងនឹងក្តារឈើទាល ស្ថិតនៅវាលស្នូលភូមិយាវ ឃុំកំពុងចាម ស្រុកសំបូរឈើអារប្រភេទ គ្រឿងនឹងឈើអារក្តារឈើទាល ដោយមិនទាន់វាស់វែង។

បច្ចុប្បន្នវត្ថុងតាងយកមករក្សាទុកនៅស្នាក់ការកំពតគយព្រៃឡង់ដើម្បីចាត់ការបន្តតាមនីតិវីធី៕


Telegram