រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានធ្វើការចាប់ឃាត់ខ្លួនបុរសជាឪពុកចុងយកទៅធ្វើការសាកសួរភ្លាមៗ ក្រោយបុរសនេះ អះអាងថាខ្លួនបានរអិលដួល ហើយលុត ជង្គង់សង្ក.ត់លើកូនស្រីអាយុ២ខួប បណ្តាលអោយស្លាប់ ភ្លាមៗ ប៉ុន្តែទោះបីជាឃាតក ប្រឹងឆ្លើយបង្វែរដាន ក៏មិនអាចលាក់ភ្នែកសមត្ថកិច្ចបានឡើត ដោយកម្លាំងជំនាញរួមមានទាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ នគរបាលខណ្ឌមានជ័យ នគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បូករួមទាំងប៉ូលិសអន្តរជាតិរបស់អង្គការ CPU បានស្រាវជ្រាវនិងពិនិត្យសាកសព យ៉ាងយកចិត្តទុកដាក់ ទើបដឹងថា ការពិតឃាតក ជាឪពុកចុងរូបនេះ ជាអ្នកសម្លាប់ក្មេងអាយុ២ខួបខាងលើ ។
ករណីឃាតកម្មនេះ បានកើតឡើងនៅម៉ោង ១និង១៥នាទី រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង និងជាឃាតកមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀន ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកក្មេងរងគ្រោះមានឈ្មោះ ស្រីនិច អាយុទើបតែ២ខួបប៉ុណ្ណោះ។
ក្រោយសមត្ថកិច្ចសាកសួរជាច្រើនម៉ោងទើបជនសង្ស័យរូបនេះសារភាពថា ខ្លួនពិតជាសម្លាប់ក្មេងអាយុ២ខួបនោះពិតមែន ដោយសារខឹងនឹងក្មេងដែរវាយក្បាល និងយកជើងធូប រុកភ្នែក រួចហើយក៏បីក្មេងមកផ្ទះជីតា ដោយកុហកថា ខ្លួនរអិលជើងក្នុងបន្ទប់ទឹក ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមច្បាប់ ។ ចំណែកសាកសពក្មេង ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសំបួរមាស និងដាក់ពាក្យបណ្តឹងផងដែរ៕