ជនបរទេស ស្រីស្រស់-ប្រុសស្អាត ២នាក់ ត្រៀមបណ្ដេញចេញពីកម្ពុជា ក្រោយលួចយកថ្នាំញៀន ចូលកន្លែងចត្តាឡីស័ក
សន្តិសុខសង្គម
388

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅលើបណ្តាញសង្គមឲ្យដឹងថា ស្រីស្រស់ប្រុសស្អាត ជាជនជាតិបរទេស២នាក់ បានបញ្ជាទិញថ្នាំញៀន យកចូលទៅកន្លែងចត្តាឡីស័ក ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំ បណ្ដេញចេញពីកម្ពុជា ទៅប្រទេសដើមកំណើតវិញ ។

លោក គួច ចំរើន បានសរសេរលើ ហ្វេសប៊ុក នៅថ្ងៃទី១៧ មីនានេះថា «ស្រីស្រស់ ប្រុសស្អាតបញ្ជាទិញថ្នាំញៀន ចូលកន្លែងចត្តាឡីស័ក ជាប់អន្ទាក់សមត្ថកិច្ច រៀបចំបញ្ជូនចេញ ទៅប្រទេសដើមវិញ» ៕ 


Telegram