ខេត្តបាត់ដំបង ៖ បុរសម្នាក់ មានវិបត្តិក្នុងគ្រួសារ ពេលស្រវឹងស្រា តែងតែរករឿងប្រពន្ធជាប្រចាំ ស្រាប់តែយកសាំងមកដុតសម្លាប់ខ្លួនឯងក្នុងផ្ទះតែម្តង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលចាក់សាំងដុតខ្លួន ឯងនេះ មានឈ្មោះ គី ឈាន ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ហើយអគ្គិភ័យនេះ ក៏បានឆេះផ្ទះ០១ ខ្នង ទំហំ ៦ម៉ែត្រx៨ម៉ែត្រ ផងដែរ ។
មិនតែប៉ុណ្ណោះ អគ្គិភ័យនេះ ក៏បាន ឆេះម៉ូតូម៉ាកវ៉េវ ០១ គ្រឿង, ឆេះទូរទឹកកក ០២ គ្រឿង, ឆេះទូរស័ព្ទ ០៤ គ្រឿង, ឆេះប្រាក់ខ្មែរចំនួន ៧,៥០០,០០០រៀល និងរបស់របរលក់ ដូរចាប់ហួយមួយចំនួនទៀត ។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា ដោយសារបុរសខាងលើនេះ មានវិបត្តិក្នុងគ្រួសារពេលស្រវឹងស្រាតែងតែរករឿងប្រពន្ធជាប្រចាំ ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ