ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកម៉ូតូចំនួន ០១គ្រឿងរបស់ប្រជាពលរដ្ឋ ដែល បញ្ឈរទុកនៅខាងមុខផ្ទះ តែស៊យលួចបានទៅហើយ បែរជាជិះចេញមិនរួច ដោ យសារជាប់នឹងរបងផ្ទះ ក៏ផ្តួលទំលាក់ម៉ូតូចោលហើយព្យាយាមរត់ តែត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទី ល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងក្រុមទី៤ ភូមិស្ទឹងចក ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្ស យ មានឈ្មោះ ព្រុំ សុធា ភេ ទ ប្រុ ស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែក លាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានមកធ្វើសកម្មភាពនៅក្នុងមូល ដ្ឋានខាងលើ តែមិនបានសម្រេចត្រូវបានម្ចាស់និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានតែម្តង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព លួចយកម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០ ០៨ ពាក់ស្លាកលេខ បាត់ដំបង 1D-2664 ជារបស់ជនរងគ្រោះឈ្មោះ គាម ថូយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ខណៈដែលជនរងគ្រោះ បញ្ឈរម៉ូតូទុកនៅខាងមុខផ្ទះរប ស់ខ្លួន។ ពេលនោះជនរងគ្រោះបានឮសូរសម្លេងម៉ូតូរបស់គាត់ ក៏អើតមើលតាមបង្អួច ទើបស្រែកឆោឡោឡើង និងដេញតាមជនសង័្សយខាងលើ ពេលនោះជនសង័្សយជិះម៉ូតូចេញទៅមុខមិនរួច ដោ យសារជាប់នឹងរបងផ្ទះ ក៏ផ្តួលទម្លាក់ម៉ូតូចោល និងត្រូវបានម្ចាស់ព្រមទាំងប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួនបាននិងដកហូតម៉ូតូមកវិញ។
ពេលនេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី រៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់។ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង