រាជធានីភ្នំពេញ ៖ នារីម្នាក់ បានរងរបួស ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តកូរ៉េឃ្លុបមួយគ្រឿង ដែលបើកបររវល់តែនិយាយទូរសព្ទ វ៉ាក់អឺជាហ្វ្រាំងមិនទាន់ បានជ្រុលមកបុកនិងកិនម៉ូតូជនរងគ្រោះជាប់ខាងក្រោមកង់ ហើយព្យាយាមចុះរត់គេចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តនិងភាគីរងគ្រោះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ក្រហមលាយខ្មៅ តាមបណ្ដោយផ្លូវលេខ៣៧១ ពីលិចទៅកើត រួចក៏បានបត់ស្តាំដៃ ក៏ស្រាប់តែមានរថយន្តកូរ៉េឃ្លុបមួយគ្រឿង ពណ៌ស តាមផ្លូវលេខ៣៧១ ស្របទិសគ្នារវល់និយាយទូរស័ព្ទ បានជ្រុលមកបុកនិងកិនម៉ូតូជនរងគ្រោះជាប់ក្រោមកង់រថយន្ត ចំណែកនារីរងរបួស បានរងរបួស ហើយព្យាយាមចុះរត់គេចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តនិងភាគីរងគ្រោះ ទើបក្រោយមកមានខាងតំណាងរថយន្ត មកដោះស្រាយគ្នាជាមួយនារីរងគ្រោះដើម្បីបញ្ចប់រឿង ដោយយល់ព្រមសងសំណងទៅឲ្យជនរងគ្រោះផងដែរ៕