ស្ទឹងត្រែង ៖ ជនដៃដល់ជាឪពុកក្មេក ត្រូវសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ចំណុច អូរ ឈើទាល ភូមិកាំងដីស សង្កាត់ ព្រះបាទក្រុងស្ទឹងត្រែង ។ ក្រោយធ្វើសកម្មភាពយក ពន្លាក ចំ បំពង់កកូនប្រសារ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ កាលពីថ្ងៃទី២ ខែមីនា កន្លងទៅ ។
លោក ដួង ស៊ី វុត្ថា ប្រធានការិយាល័យ ព្រហ្មទណ្ឌ ខេត្តស្ទឹងត្រែងបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកថា ពេលសមត្ថកិច្ចទៅដល់ ឃើញសភាពជនសង្ស័យមិនសូវស្រួលហាក់បីដូចជាអស់កម្លាំងសង្ស័យថា ផឹក ថ្នាំពុល ដើម្បី សម្លាប់ខ្លួន ទើបបញ្ជូន មកកាន់ មន្ទីរពេទ្យបង្អែក ខេត្ត ដើម្បី សង្គ្រោះ ជីវិត ។
ជនសង្ស័យ ឈ្មោះ ឈន់ មឿន អាយុ ៤៩ ឆ្នាំ គឺជា កម្មករ ជ័រកៅស៊ូ នៅ ចំណុច អូរ ឈើទាល ភូមិ កាំ ង ដីស សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង បានមានជម្លោះ ពាក្យសម្តី ជាមួយ កូនប្រសារឈ្មោះ ចាន់ ឆាយ រ៉ាវ ណ្ណៈអាយុ ៣៦ ឆ្នាំ មានស្រុកកំណើត ភូមិ កាកាប ខណ្ឌដង្កោ រាជធានី ភ្នំពេញ ក្នុងពេល ផឹកស៊ី រហូត ឈានដល់ចាក់សម្លាប់កូនប្រសារស្លាប់តែម្តង ៕