រាជធានីភ្នំពេញ៖ បុរស២នាក់ក្នុងនោះមានជនជាតិចិនម្នាក់ ធ្វើដំណើរតាមរថយន្ត១គ្រឿង ពេលកំពុងភ្លៀងនិងខ្យល់ខ្លាំង បណ្ដាលអោយមើលផ្លូវពុំឃើញច្បាស់ បានរ៉េចង្កូតឡើងរបាំងថ្មពុះចែកទ្រូងផ្លូវចុងស្ពានអាកាស៧មករា កល់តួររថយន្តទៅមុខលែងរួច ក្នុងហេតុការនេះមិនអោយមានអ្នកធ្វើដំណើរ ឬតៃកុងរថយន្តរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចុងស្ពានអាកាស៧មករាខាងកើត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីបុរសអ្នកបើករថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់មានគ្នាពីនាក់ ធ្វើដំណើរដោយរថយន្តម៉ាក់ ស្ដារិច ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AM-4812 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ខណៈមេឃកំពុងភ្លៀងខ្លាំងលាយឡំនិងខ្យល់ផងនោះ ពេលមកដល់ចំណុចកើតហេតុបានបើករថយន្តគោលបំណងឡើងស្ពានអាកាស៧មករា ដោយស្ថានភាពភ្លៀងខ្លាំងមើលផ្លូវពុំច្បាស់ ហើយជាន់ហ្គាស បានរ៉េចង្កូតឡើងរបាំងថ្មពុះចែកទ្រូងផ្លូវចុងស្ពានអាកាស៧មករា កល់តួររថយន្តទៅមុខលែងរួច ប៉ុន្តែក្នុងហេតុការនេះមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។
ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុ ដើម្បីចុះសម្រួលចរាចរណ៍ជៀសវាងបង្កការកកស្ទះចរាចរណ៍តាមដងផ្លូវ រួចបានទាក់ទៅកម្លាំងនគរបាលជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕