រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះ ផ្ទះឈើប្រកសង្កសីមួយកន្លែង ដែលជាកន្លែងរបស់អ្នកយាមវិទ្យាល័យបឹងកេងកង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៦៣ កែង៣៩២ ភូមិទី១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហោះថា ម្ចាស់ទីតាំងមានឈ្មោះ ស្រី ឡាក់ ភេទ ប្រុស អាយុ៨៧ឆ្នាំ មុខរបរជាអ្នកយាមសាលា ។
ក្នុងនោះ អគ្គិភ័យនេះ បានឆាបឆេះ ផ្ទះឈើប្រកសង្កសី (ទំហំ៤ម៉ែត្រ× ៥ម៉ែត្រ) បណ្តាលឲ្យផ្ទះឆេះអស់ទាំងស្រុង តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ដោយបានប្រើប្រាស់រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ៨ម៉ែត្រគូប និងមានថយន្តជំនួយរបស់ក្រសួងមហាផ្ទៃចំនួន ២ គ្រឿង ប្រើប្រាសទឹកអស់ ១ឡានស្មើនឹង៦ ម៉ែត្រគូបទើបរលត់ទៅវិញនៅវេលាម៉ោង៥និង២០ នាទី ល្ងាច ថ្ងៃដដែល ។
ចំណែកមូលហេតុ គឺបណ្តាល មក ពីការ ឆ្លងចរន្តអគ្គីសនី ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ