រដ្ឋបាលខេត្ត ផ្អាកការចេញ-ចូលផ្ទះ និងបន្ទប់ជួល ៣ទីតាំង ក្នុងក្រុងព្រះសីហនុ ដើម្បីដាក់ជាមណ្ឌលចត្តាឡីស័ក
ព័ត៌មានជាតិ
191

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹង ស្តីពីការផ្អាកចេញ-ចូលផ្ទះ និងបន្ទប់ជួល ០៣ទីតាំងផ្សេងគ្នា ដើម្បីដាក់ជាមណ្ឌលចត្តាឡីស័ក មានដូចជា៖

១.ស្ដីពីការផ្អាកបណ្ដោះ អាសន្នការចេញ-ចូលផ្ទះ ដែលមានទីតាំងនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។

២.ស្ដីពីការផ្អាកបណ្ដោះអាសន្នការចេញ-ចូល ផ្ទះមានបន្ទប់ជួល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះ សីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។

៣.ស្ដីពីការផ្អាកបណ្ដោះអាសន្នការចេញ-ចូលផ្ទះដែលមានទីតាំងនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក៕ 


Telegram