ទុស្សេខ្សែភ្លើង ឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុងនៅសៀមរាប ស្ទុះចេញគ្មានយកអ្វីបានសោះ បានត្រឹមឱបកូនទ្រហោយំ
សន្តិសុខសង្គម
502

ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង ខណៈស្ត្រីម្ចាស់ផ្ទះបីកូនរត់ចេញមកខាងក្រៅ អ្វីក៏យកមិនទាន់ ត្រឹមមួយវឹបប៉ុណ្ណោះ ផ្ទះឆេះខ្ទេច ឱបកូនយំសោកស្តាយយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យឹម រិទ្ធា ភេទ ស្រី អាយុ ៥៩ ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវបានអគ្គិភ័យឆេះផ្ទះអស់១ខ្នង ប្រភេទឈើលើ ថ្មក្រោម ទំហំ ០៥x០៧ ម៉ែត្រ ខូចខាតទាំងស្រុង ឆេះខ្ទេចម៉ូតូចំនួន ០១ គ្រឿង និងលុយ ១២០ ដុល្លារ រួមទាំងឯកសារផ្ទាល់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០៩ គ្រឿង រួម មាន៖ រថយន្ត ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២ គ្រឿង ប្រាស់ ទឹកអស់ ០២ រថយន្ត , រថយន្ត កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត , រថយន្ត អាជ្ញាធរអប្សរាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត , រថយន្ត អធិការដ្ឋាននគរបាលក្រុង ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត, រថយន្ត នគរបាលបេតិកភណ្ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ទើបរលត់ តែមិនបណ្ដាលអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតនេះឡើយ ។

ចំណែកមូលហេតុ គឺសមត្ថកិច្ចបានឲ្យដឹងថា បណ្តាល មក ពី ទុស្សេខ្សែភ្លើង ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ



Telegram