រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ធនាគារមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៨ និង៥០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥០១-៥០២ ផ្លូវលេខ២១៧ ក្រុមទី៦៣ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងនេះ មានម្ចាស់ឈ្មោះ ហួ សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងសាខា ដោយបានឆាបឆេះថ្មបេតុង ទំហំ១២ម៉ែត្រ គុណ២០ម៉ែត្រ បណ្តាលឲ្យឆេះខូចខាតកុំព្យូទ័រ ២០គ្រឿង, តុទូ ,និងឯកសារមួយចំនួន ទៀត។
ភ្លាមៗនេះឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន , រថយន្តទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន, រថយន្តទីក្រុង អូឡាំព្យា ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ ទើបរលត់ទៅវិញនៅម៉ោង ១០ព្រឹកថ្ងៃដដែល។
ចំណែកមូលហេតុ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ៕