.ស្លា.ប់.២នាក់ និងរបួសធ្ង.ន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ១ ដោយសារជិះម៉ូតូបុកគូទរថយន្តកុងតឺន័រ
សន្តិសុខសង្គម
185

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជិះទៅបុកគូទរថយន្តកុងតឺន័រ ពេញទំហឹង កាលពីវេលាម៉ោង ៨និង២៥នាទី យប់ថ្ងៃ២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ក្នុងភូមិ ទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ចំពោះករណីខាងលើនេះ ប្រភពព័ត៌មានបានឲ្យដឹងថា៖ មុនពេលកើតហេតុ គឺមានម៉ូតូមួយគ្រឿងម៉ាកហុងដា Beat ពណ៌ស ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1A-1684 បើកបរដោយឈ្មោះ គល់ សីហាមុន្នី ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យស្លាប់)។

សមត្ថកិច្ចបានឲ្យដឹងបន្តថាអ្នករួមដំណើរចំនួន០២នាក់គឺ១ ឈ្មោះ ឃុន សូវិចារ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយតាប៉ាឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)និងទី២ឈ្មោះ ឡុង គឹមលាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់) ។

ប្រភពបានឲ្យដឹងបន្តបន្ថែមថា ជនរងគ្រោះបានបើកបរម៉ូតូមានទិសដៅពីភ្នំពេញទៅអ្នកលឿង

ពេលបើកមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្ត០១គ្រឿង សណ្តោងរឺម៉កម៉ាក Nissan ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3A-8629 គ្មានផ្លាកលេខ ដែលចតឈប់ចោលនៅចិញ្ចើមផ្លូវមានទិសដៅស្របគ្នា ពេញទំហឹង ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយពីឃើញគ្រោះថ្នាក់បានកើតឡើង។

ចំពោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ រីឯសពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថានៅចំណុចកើហេតុខាងលើនេះ ដូចជាជើងកបទៅហើយ ដោយអ្នកភូមិនិយាយថាកាលពីប៉ុន្មានឆ្នាំមុនកន្លងមក ក៏មានគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់នៅកន្លែងនោះដែរ ដោយសារតែជនរងគ្រោះកំពុងតែរុញរថយន្តរលត់ម៉ាស៊ីន ក៏ត្រូវមួយគ្រឿងទៀតមកបុកពីក្រោយ៕


Telegram