ឆ្លងចរន្តអគ្គីសនីបានឆាប់ឆេះផ្ទៈ១ខ្នងឈើលើថ្មក្រោមបណ្តាលខូចខាតប្រមាណជិត៧០%និងឆេះលុយអស់១០ម៉ឺនបាត
សន្តិសុខសង្គម
145

ខេត្តបន្ទាយមានជ័យ៖ ឆ្លងចរន្តអគ្គីសនីបានឆាប់ឆេះផ្ទៈ១ខ្នងឈើលើថ្មក្រោមបណ្តាលខូចខាតប្រមាណជិត៧០%ឆេះលុយអស់១០ម៉ឺនបាតនៅវេលាម៉ោង៧,៣០នាទីព្រឹកថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២១ស្ថិតភូមិស្រេះលិច ឃុំ.ស្រុកព្រៈនេត្រព្រៈ។

លោកវរៈសេនីយ៍ទោ ភ្លឹង វិចិត្រ អធិការរងនគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖ម្ចាស់ផ្ទៈដែលត្រូវអគ្គីភ័យឆាបឆេះមានឈ្មោះ ឯក រៀម ភេទប្រុសអាយុ៤៨ឆ្នាំនិងប្រពន្ធឈ្មោះ ស៊ីវ សារួន អាយុ៤៩ឆ្នាំមានក្នុងបន្ទុកគ្រួសារចំនួន៦នាក់រស់នភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា៖នៅពេលដែលអគ្គីភ័យឆាបឆេះគឺម្ចាស់ផ្ទៈនៅក្នុងផ្ទៈជាន់ក្រោមហើយអាគ្គីភ័យបានឆាប់ឆេះផ្ទៈជាន់លើហើយអ្នកជិតខាងជួយពន្លត់ដែរតែមិនរលត់រហូតដល់រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈបានជួយអន្តរាគមន៍បានបាញ់ពន្លត់ដែលបណ្តាលខូចខាតប្រមាណ៧០ភាគរយឆេះផ្ទៈឈើលើថ្មក្រោមទំហំ៩ម៉ែត្រX៧ម៉ែត្រនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំនិងឆេះលុយអស់១០ម៉ឺនបាត។

លោកវរៈសេនីយ៍ទោ ភ្លឹង វិចិត្រ បានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះផ្ទៈ១ខ្នងអស់ប្រមាណ៧០ភាគរយនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបណ្តាលផ្ទុះសេខ្សែភ្លើងឆាបឆេះត្រូវបានជួយអន្តរាគមន៍បាញ់ពន្លត់ទឹកចំនួន១ឡាននិងកម្លាំង៨នាក់ជួយពន្លត់៕ដោយ៖ចិន្ត្រា


Telegram