សូមប្រយត្ន័ចំពោះកូនៗ! សមត្ថកិច្ចជំនាញរកឃើញមី និងនំកញ្ចប់ជាច្រើន សុទ្ធតែខូចគុណភាព និងហួសកាលបរិច្ឆេទ
សន្តិសុខសង្គម
244

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ និងនិងឃ្លាំងស្តុកទំនិញ ដែលមានទីតាំងនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆេទ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងនោះ មន្រ្តីជំនាញបានធ្វើការដកហូត នូវផលិតផលទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាម

រួមមាន៖

-នំកញ្ចប់ មានចំនួន ៣៦០០កញ្ចប់តូច ស្មើ ៧៩.២០គីឡូក្រាម

-មីកញ្ចប់ មានចំនួន ៤៨០០កញ្ចប់ ស្មើ ៣៨៤គីឡូក្រាម និងត្រូវបានដកហូតផងដែរ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF


Telegram