រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលទៅក្នុងផ្ទះគេ លួចទូរសព្ទដៃ បានសម្រេចទៅហើយ តែឃើញឱកាសល្អ ដោយបានឃើញប្រពន្ធគេស្អាត ស្លៀករ៉ូបទៀតនោះ ក៏យកកាំបិតបុង័តោ គំរាមសម្លាប់ រួចក៏ធ្វើសកម្មភាពបៀតបៀនបម្រុងនឹងរំលោភទៅហើយ ត្រូវជនរងគ្រោះប្រើល្បិចជាលួងឲ្យទៅក្នុងបន្ទប់ទឹកវិញ ហើយក៏ស្រែកឆោឡោហៅប្តី និងអ្នកជិតខាងឲ្យជួយចាប់ជនសង្ស័យនេះបាន ស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះ បានទំនាក់ទំនងហៅសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានចូលទៅក្នុងផ្ទះគេ លួចទូរសព្ទដៃបានមួយគ្រឿង ពេលលួចបានសម្រេច ជនសង្ស័យបានឃើញស្រ្តីរងគ្រោះ កំពុងតែដេកស្លៀករ៉ូប ក៏បានឡើងជិះពីលើស្រ្តីរងគ្រោះ ហើយក៏យកដៃបៀតបៀនទៅជនរងគ្រោះ និងគំរាមកុំឲ្យស្រែក បើហ៊ានស្រែក គេនឹងសម្លាប់ចោលភ្លាម ។ ពេលនេះស្រ្តីរងគ្រោះ ក៏ប្រើល្បិចវិញ ធ្វើជាលួងលោមជនសង្ស័យឲ្យទៅបន្ទប់ទឹក ជនសង្ស័យក៏ស្លុងអារម្មណ៍ទៅទៀតភ្លេចខ្លួន ទើបស្ត្រីរងគ្រោះ ក៏ស្រែកឆោឡោខ្លាំងៗឲ្យប្ដី និងអ្នកភូមិ ជួយចាប់បាន វាយស្វាគមន៍ម្នាក់មួយដៃ មួយជើង រហូតសន្លប់ ហើយក៏ទំនាក់ទំនងឲ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅក្បែរវត្តខ្ទរ នៅក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មុខរបមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ប៉ុស្តិ៍ព្រែកលៀប ដើម្បីសាកសួរនិងបញ្ជូនបន្តទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីចាត់ការតាមច្បាប់បន្តទៀត៕