Update ៖ ឆេះរថយន្តស្តារិចដឹកថ្នាំពេទ្យ របស់ក្រុមហ៊ុន Medibest យ៉ាងសន្ធោរសន្ធៅនៅកណ្តាលក្រុងសៀមរាប
សន្តិសុខសង្គម
245

សៀមរាប៖ រថយន្តម៉ាកStarex ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Medibest បានឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិសនីនៅមុខតាបឡូរថយន្ត នៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីឆេះឡានមួយគ្រឿងនៅចំនុចមុខឱសថស្ថានព្រះវិហារស្ថិតក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលបើកបរបដោយឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ ២៧ឆ្នាំស្រុកកំណើត ភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទងខេត្តកំពត។

លោកបន្ថែមថា ការខូចខាតអស់រថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-5865 ជាកម្មសិទ្ធ ក្រុមហ៊ុន Medibest នៅភ្នំពេញ ថ្នាំពេទ្យ ប្រហែល២០០០ដុល្លារ រថយន្តខូចខាតទាំងស្រុង ហើយរថយន្តនេះជាកម្មសិទ្ធ ក្រុមហ៊ុន Medibest នៅភ្នំពេញ។

លោកបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង។ មូលហេតុ នៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅតាបឡូរថយន្ត៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ



Telegram