ខេត្តបន្ទាយមានជ័យ៖ ផ្លូវស្របមាត់ស្ទឹងប្រវែងជាង៩គីឡូម៉ែត្រដែលរងគ្រោះដោយទឹកជំនន់ខូចខាតក្រោយមានការរិៈគន់ត្រូវបានជួសជុលឡើងវិញពីចំណុចផ្លូវបំបែកភូមិ.ឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ប្រជាពលរដ្ឋបានប្រាប់ថា៖ផ្លូវស្របមាត់ស្ទឹងពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក រងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០២០ ដែលខូចខាតធ្ងន់ធ្ងរជួបការលំបាកទៅមកមិនឃើញមានមន្ត្រីជំនាញណាមួយធ្វើការជួសជុលឡើយរហូតត្រូវបានប្រជាពលរដ្ឋរិៈគន់ ហើយត្រូវបានអាជ្ញាធរឃុំរហាត់ទឹកនិងឃុំបត់ត្រង់ បានចាក់ដីលុបផ្លូវដែលដែលច្រុះបាក់ខូច។រហូតពេលនេះឃើញមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានចុះធ្វើការជួសជុលឡើងវិញ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ផ្លូវស្របមាត់ស្ទឹងបត់ត្រង់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥តភ្ជាប់ទៅផ្លូវឃុំរហាត់ទឹកក្នុងស្រុកមង្គលបូរី ក្រោយកសាងហើយត្រូវបានទឹកជំនន់បានជន់លិចកាលពីឆ្នាំ២០២០កន្លងទៅបណ្តាលខូចខាតដោយច្រុះដាច់ប្រវែងជា១គីឡូម៉ែត្រក្នុងចំណោម៩គីឡូម៉ែត្រ។
លោកបានបញ្ជាក់ថា៖ផ្លូវនេះត្រូវជួសជុលជាបណ្តុះអាសន្នសិននៅកន្លែងដែលខូចដើម្បីអោយប្រជាពលរដ្ឋទៅមកបានស្រួលដោយគ្រាន់តែចាក់កំទិចថ្មកិនបង្ហាប់ដោយរងចាំថវិការគម្រោងជួសជុលឡើងវិញទើបចាក់កៅស៊ូអោយបានដូចដើមព្រោះផ្លូវសំខាន់សម្រាប់ប្រជាកសិករដឹកកសិផលនិងឡើងមកទីរួមខេត្ត៕ ដោយ៖ចិន្ត្រា