ផ្លូវលេខ១៥៩សេកសាងទើបបានរយៈពេល៥ឆ្នាំត្រូវបានខូចខាតជួសជុលឡើងវិញ
សន្តិសុខសង្គម
138

បន្ទាយមានជ័យ ៖ ផ្លូវលេខ១៥៩សេកសាងទើបបានរយៈពេល៥ឆ្នាំត្រូវបានខូចខាតជួសជុលឡើងវិញដោយថវិការថែទាំពីចំណុចតផ្លូវជាតិលេខ៥ភូមិអូរស្ងួត ឃុំអូរប្រាសាទស្រុកមង្គលបូរី ដល់ព្រំប្រទល់ស្រុកបវិលខេត្តបាត់ដំបង។

មន្ត្រីជំនាញដែលកំពុងធ្វើការជួសជុលបានប្រាប់ថា៖ការជួសជុលផ្លូវលេខ១៥៩សេនេះទើបចាប់ផ្តើមជួសជុលរយៈពេល២ថ្ងៃមកហើយបានប្រមាណជិត២គីឡូម៉ែត្រធ្វើការជួសជុលបានប្រមាណជា៦ទៅ៧កន្លែងមានទំហំ៧០០ម៉ែត្រការ៉េចាក់កៅស៊ូលាយថ្មម៊ិចហើយត្រូវបានជួសជុលជាបណ្តើរអោយរួចរាល់។

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ផ្លូវលេខ១៥៩សេនេះបានកសាងបានរយៈពេល៥ឆ្នាំមកហើយដែលមានប្រវែង១៩គីឡូម៉ែត្រ៨០០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដល់ព្រំប្រទល់ស្រុកបវិល ខេត្តបាត់ដំបង ដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ។

លោកបានបញ្ជាក់ថា៖ផ្លូវជាតិលេខ១៥៩សេនេះត្រូវបានជួសជុលឡើងវិញដោយគម្រោងថែទាំដែលកំពុងធ្វើការជួសជុលឡើងវិញជាបណ្តើរៗហើយ។ព្រោះផ្លូវនេះផ្តល់ប្រយោជន៍ច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់និងដឹកកសិផល ដឹកទំនិញសេដ្ឋកិច្ចពីព្រំដែនចូលក្នុង៕ដោយ៖ចិន្ត្រា


Telegram