ជនសង្ស័យម្នាក់ជាជនទំនើងត្រូវបានឃាត់ខ្លួនដែលកាប់ទៅលើស្ត្រីរងគ្រោះជាច្រើនកន្លែងបណ្តាលរបួសធ្ងន់
សន្តិសុខសង្គម
222

បន្ទាយមានជ័យ ៖ ស្ត្រីជនសង្ស័យម្នាក់ជាជនទំនើងត្រូវបានឃាត់ខ្លួនដែលកាប់ទៅលើស្ត្រីរងគ្រោះជាច្រើនកន្លែងបណ្តាលរបួសធ្ងន់ដែលត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២១។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកថ្មពួកបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ ស្វឿង ប៉ុន ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិ.ឃុំថ្មពួក ស្រុកថ្មពួក។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖កាលពីថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២១មានករណីជនសង្ស័យឈ្មោះ ស្វឿង ប៉ុន បានយកកាំបិតខ្វែវកាប់ជនរងគ្រោះម្នាក់ឈ្មោះ ហឿង សៃនាវ ភេទស្រីអាយុ៥៨ឆ្នាំដែលរស់នៅភូមិកើតហេតុខាងលើបណ្តាលរបួសធ្ងន់ជាច្រើនកន្លែង របួសជើងទាំងសងខាង ដៃទាំងសងខាង និងក្បាលជង្គង់ ដងខ្លួន ហើយត្រូវបានជនសង្ស័យមានបក្ខពួកនាំជិៈម៉ូតូគេចខ្លួនបាត់។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលមានករណីស្ត្រីរងគ្រោះឈ្មោះ ហឿង សៃនាវ ត្រូវជាប្រពន្ធឈ្មោះ ទិន ញ៉ាន ជាសមាជិកក្រុមប្រឹក្សាឃុំថ្មពួក ត្រូវបានជនទំនើងកាប់បណ្តាលរបួសធ្ងន់បានចុះទៅភ្លាមៗជនសង្ស័យគេចខ្លួនបាត់ហើយកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ចុះស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្វឿង ប៉ុន នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២១នៅភូមិសាស្គ្រស្រុកថ្មពួកហើយត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ជនសង្ស័យបានសារភាពថា៖ខ្លួនបានយកកាំបិតខ្វែវកាប់ទៅលើស្ត្រីរងគ្រោះបណ្តាលរបួសធ្ងន់ពិតម៉ែនដោយមូលហេតុស្ត្រីរងគ្រោះបានជួបជុំគ្នា៤ទៅ៥នាក់និយាយដើមរឿងខ្លួនទើបខឹងលីកាំបិតខ្វែវទៅកាប់ក្នុងចំណោមស្ត្រីជួបជុំគ្នារត់គេចខ្លួនអស់នៅស្ត្រីរងគ្រោះរត់មិនរួចកាប់បណ្តាលរបួសធ្ងន់ហើយមានបក្ខពួកយកម៉ូតូមកឌុបគេចខ្លួនត្រូវសមត្តកិច្ចចាប់៕ដោយ៖ចិន្ត្រា


Telegram