បុរសម្នាក់បើករថយន្តRAV-4 រេចង្កូតបុកខឿនរង្វង់មូលនាងមច្ឆា ក្រឡាប់ផ្ងារជើងច្រង៉ាង
សន្តិសុខសង្គម
174

រាជធានីភ្នំពេញ៖ រថយន្ត RAV-4 មួយគ្រឿង បើកបរដោយបុរសម្នាក់ រេចង្កូតបុកខឿនរង្វង់មូលនាងមច្ឆា ក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងណាស់មនុស្សវិញរងរបួសស្រាល ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបញ្ជូនយកទៅអធិការនគរបាលខណ្ឌ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ពណ៌ស បើកបរដោយបុរសម្នាក់យ៉ាងលឿន ពាក់ស្លាកលេខ ភ្នំពេញ 2AV-5803 តាមបណ្ដោយផ្លូវបេតុង មកដល់ចំណុចកើតហេតុរង្វង់មូលនាងមច្ឆា ក៏បានរេចង្កូតទៅបុកនឹងខឿនរង្វង់មូល បណ្ដាលឲ្យក្រឡាប់ផ្ងារជើងរបួសស្រាល ភ្លាមសមត្ថកិច្ចចរាចរណ៍បានមកដល់ បានធ្វើការវាស់វែង និងស្ទូចរថយន្ត និងនាំម្ចាស់រថយន្តខាងលើ យកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ 


Telegram