រថយន្តសាំយ៉ុងដឹកផ្លែឈើឡើងពេញហៀរ មួយគ្រឿង បុកឡើងខឿនសួនរង្វង់មូលព្រហ្មមុខបួន ដាច់ក្រឡេទៅមុខលែងរួច
សន្តិសុខសង្គម
130

រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តសាំយ៉ុងដឹកផ្លែឈើឡើងពេញហៀរ មួយគ្រឿង បានបើកបុកឡើងខឿនសួនរង្វង់មូលព្រហ្មមុខបួន បណ្ដាលឲ្យដាច់ក្រឡេទៅមុខលែងរួច កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-8310 ដឹកផ្លែឈើពោរពេញហៀរ ពីខេត្តដឹកចូលផ្សារដើមគរ រថយន្តបានបើកលឿនដូចហោះ បានរេចង្កូតទៅបុកនឹងខឿនសួនរង្វង់មូលព្រហ្មមុខបួន បណ្ដាលឲ្យរថយន្តដាច់ក្រឡេទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់អធិការនគបាលខណ្ឌជ្រោយចង្វា បានចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ 


Telegram