នគរបាល ការពារ ព្រំដែន គោក លេខ ៨ ១៧ ទៅទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់ មក ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ
សន្តិសុខសង្គម
106

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និង មេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ និងក្រោម ការ បញ្ជា ផ្ទាល់ របស់ លោក វរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការ វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក លេខ ៨ ១៧ កម្លាំងបានចុះទៅទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់ មក ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ សរុបចំនួន ៤នាក់, ស្រី

២នាក់ ក្នុងនោះក្មេងស្រី១នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ៣ នាក់, ស្រី

១នាក់ ក្នុងនោះក្មេងស្រី១នាក់ និងត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូនចំនួន១នាក់ ស្រី ។

បន្ទាប់ពីសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនទាំងអស់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ស្រុក សំពៅលូន៕ ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram