សមត្ថកិច្ចប្រើពេលជិត០៣ម៉ោង ទើបជនសង័្សយម្នាក់ជាចោរម្នាក់ ព្រមប្រគល់ខ្លួនចុះពីលើដំបូលឲ្យសមត្ថកិច្ចចាប់
សន្តិសុខសង្គម
288

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ខណៈកំ ពុងធ្វើសកម្មភាព គាស់ទ្វារបន្ទប់នៃកសិដ្ឋានចិ ញ្ចឹមសត្វមួយកន្លែង ត្រូវបានប្រជាពលរដ្ឋឃើញទាន់ស្រែកចោរៗភ័យពេក បានប្រមូលទ្រព្យសម្បត្តិ មានជាប់ជាមួយនឹងកាំបិតខ្វែវជាប់ដៃមួយទៀត រត់មកសម្ងំលាក់ខ្លួនលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចឲ្យចុះតែមិនចុះ រហូតប្រើពេល អស់ជិត៣ម៉ោង ទើបជនសង័្សយម្នាក់ ព្រមប្រគល់ខ្លួនចុះពីលើដំបូលឲ្យសមត្ថកិច្ចចាប់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងក្រុម០៦ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអ្នកគ្រប់គ្រងទីតាំងខាងលើ មានឈ្មោះ តឹក សេងថៃ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ មានជនសង្ស័យ២នាក់ បានមកធ្វើកម្មភាព គាស់ទ្វារបន្ទប់នៃកសិដ្ឋានចិ ញ្ចឹមសត្វមួយកន្លែង ខណៈនោះត្រូវបានពលរដ្ឋប្រទះ ឃើញ និងស្រែកឆោឡោ ជនសង័្សយទាំង២នាក់ ភ័យក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយម្នាក់ប្រមូលយកទ្រព្យសម្បត្តិ និងម្នាក់ ទៀតប្រដាប់ដោយកាំបិតខ្វែវ បានរត់ឡើងទៅ សម្ងំលាក់ខ្លួននៅលើដំបូងផ្ទះ របស់ប្រជាពលរដ្ឋនៅជិតនោះ តែជនសង័្យយម្នាក់នេះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃើញ ហើយ ស្រែកឲ្យចុះមកក្រោមវិញ តែជនសង័្សយរូបនេះមិនព្រម ចុះមកនោះទេ ។

សមត្ថកិច្ចនគរបាល រួមជាមួយមហាជនផង បាន ប្រើពេលរហូតជិត០៣ម៉ោង ទើបជនសង័្សយរូប នេះព្រមប្រគល់ខ្លួនដល់សមត្ថកិច្ចដើ ម្បី នាំមកធ្វើការស្រាវជ្រាវឯបក្សពួកម្នាក់ ទៀតគេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយរូបនេះបានសារភាពថា ខ្លួនឈ្មោះ ណុច កូណា ហៅថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ដបាត់ដំ បង ។

នសង័្សយបានសារភាពទៀតថា នៅថ្ងៃកើតហេតុនេះ ខ្លួននិងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាពគាស់សោរទ្វារចូលលួចយកទ្រព្យសម្បត្តិ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅចំណុចកើតហេតុខាង លើពិតប្រាដកមែន ទ្រព្យសម្បត្តិមួយចំនួនដែល លួចបាន ត្រូវស្ថិតក្នុងដៃបក្ខពួករបស់គាត់ ម្នាក់ ទៀតនាំយកទៅ ដែលក្នុងពេលឃាត់ខ្លួនគាត់ នេះ មានតែកាំបិតខ្វែវមួយ ប៉ុណ្ណោះ ដែលរូបគាត់ប្រើសម្រាប់គាស់សោរទ្វារចូលធ្វើស កម្មភាព។

ចំពោះសម្ភារៈដែលបាត់បង់ដោយករណីនេះរួមមាន៖

-ខ្សែភ្លើងធំចំនួន០១ដុំមានប្រវែងប្រហែល ២០០ ម៉ែត្រ

-គ្រឿងបន្លាស់ម៉ាស៊ីនភ្លើងធំមួយចំនួន

-ម៉ូទ័រតូចៗសម្រាប់តភ្លើងចំនួន១០គ្រឿង

-ប្រអប់ភ្លើងសម្រាប់បញ្ជាបិតបើកភ្លើងចំនួន ០១ប្រអប់។

នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំសាងសំណុំរឿងដើម្បីបញ្ជូនជនសង័្សយរូបនេះ មកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ បន្តទៀត៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram