ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រពន្ធ ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ក្រោយកូនស្រីបានប្រាប់រឿងរ៉ាវទាំងអស់មកកាន់ម្តាយ បន្ទាប់ពីនាងត្រូវបានឪពុកចាប់រំលោភ ពេលកំពុងឃ្វាលគោនៅវាលស្រែ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចនៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងចាប់ឃាត់ខ្លួននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចទទួលពាក្យបណ្តឹង ពីស្រ្តីជាម្តាយរបស់កុមារីរងគ្រោះ ដែលក្នុងពាក្យបណ្តឹងបានរៀបរាប់ ពីសកម្មភាពរបស់ជនស ង័្សយ ខាងលើ ថាបានចាប់រំលោភកូនស្រីរបស់ខ្លួន ដែលជាអនីតិជន អាយុត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ កាលពីថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២១ ក្នុងពេលដែលកូនស្រីរបស់គាត់ ទៅឃ្វាលគោនៅ ចំណុច វាលស្រែ ហើយជនសង័្សយបានគំរាមកំហែង មិន ឲ្យកូនស្រីគាត់និយាយទេ រហូតដល់ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ ទើបដឹង។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុក មោងឬស្សី បានឲ្យដឹងថា នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចនគរបាល បុរសជាជនសង័្សយខាងលើ បានទទួលស្គាល់កំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺបានទទួលស្គាល់ថា រូបគាត់បានធ្វើសកម្មភាពទៅលើកុមារី នោះមែន តែមិនបានសម្រេចដល់ទីជម្រៅនោះទេ ដោយសារមានក្មេងៗឃ្វាលគោឃើញ ឆោ ឡោឡើង សកម្មភាពរបស់គាត់ត្រូវអាក់ខានទៅវិញ។
តែទោះជាយ៉ាងនេះក្តី ពេលនេះជនសង្ស័យខាងលើ ត្រូវបាន នគរបាលស្រុកមោងឫស្សីក សាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាម នីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង