នគរបាលស្រុករុក្ខគីរី នាំខ្លួនអ្នកញៀនល្បែងអាប៉ោង មកអប់រំណែនាំ មុនពេលឲ្យវិលត្រឡប់ទៅផ្ទះវិញ
សន្តិសុខសង្គម
136

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានធ្វើការឃាត់ ខ្លួនអ្នកប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) យកមកអប់រំណែនាំ មុនពេលឲ្យវិលត្រឡប់ទៅផ្ទះវិញ ខណៈអ្នកទាំងនេះកំពុងផ្តុំគ្នាលេងល្បែងស៊ីសង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ភូមិព្រែកជីក ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្ត បាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកប្រព្រឹត្តិចំនួន០៤ នាក់គឺ៖

១-ឈ្មោះ ង៉ែត ផល ភេទ ស្រី អាយុ៥៧ឆ្នាំ (ម្ចាស់ផ្ទះ)រស់នៅភូមិ ឃុំខាងលើ។

២-ឈ្មោះ ឡត់ ពឿន ភេទប្រុស អាយុ៥៧ឆ្នាំ(អ្នកបាញ់មេអាប៉ោង)រស់នៅភូមិ ឆ្កែខាំប្រើស ឃុំ ព្រែកជីក ស្រុក រុក្ខគិរី ខេត្តបាត់ដំបង។

៣-ឈ្មោះ ស៊ន ឆុន ភេទ ប្រុស អាយុ៥៧ឆ្នាំ(អ្នកលេង)រស់នៅភូមិ បឹងធ្មួយ ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

៤-ឈ្មោះ ភី ភន ភេទ ប្រុស អាយុ៦០ឆ្នាំ(អ្នកលេង)រស់នៅភូមិព្រែកជីក ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន សម្ភារៈរួមមាន៖

-កម្រាលដែលជាប៉ាយសម្រាប់ចាក់អាប៉ោងចំនួន០១

-កន្ទេលក្រាលអង្គុយចំនួន០១

-ចានបាញ់អាប៉ោងចំនួន០១

-គម្របចានអាប៉ោងចំនួន០១និងមេអាប៉ោងផង។

នៅពេលនាំខ្លួនពួកគាត់ទាំង០៤នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក បានធ្វើកំណត់ហេតុសាកសួរ និងបានធ្វើកំណត់ហេតុកិច្ចសន្យាអប់រំ ឲ្យពួកគាត់បញ្ឈប់សកម្មភាពល្បែងស៊ីសងមុន ពេលអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅសហគមន៍វិញ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram