ស្ទឹងត្រែង ៖ កម្លាំងនគរបាលក្រុងស្ទឹងត្រែង បានបង្ហាញមុខក្មេងទំនើងចំនួន ៣នាក់ ជាសាធារណៈ មុនពេលបញ្ជូនទៅ តុលាការ នា រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ក្រោយបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន ពពាក់ពពូន អុកឡុកតាមទីសាធារណៈ ថែមទាំងមានសារធាតុញៀនក្នុងខ្លួនទៀត ។
សមត្ថកិច្ចបញ្ជាក់ថា ក្មេងទំនើងទាំងនេះ ត្រូវបានឃាត់ខ្លួន កាលពី យប់ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ក្នុងក្រុងស្ទឹងត្រែង នៅ សួនច្បារ មុខសាលាខេត្ត ស្ទឹងត្រែង ដកហូតបាន ដាវ១ ដើម ម៉ូតូ៣គ្រឿង យកមកអធិដ្ឋានការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និង បានធ្វើតេស្ត រកសារធាតុញៀន ។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ៖
ទី១/ឈ្មោះ សឿន ពៅ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ ជាងដែក មាន ទីលំនៅ ភូមិ ភក់ ឃុំ - ស្រុក ថា ឡា បរិ វ៉ា ត់ ខេត្តស្ទឹងត្រែង តេស្ត សារធាតុ ញៀន (+) ។
ទី២/ សេង សី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិន ប្រាកដ មាន ទីលំនៅ ភូមិ រា ជានុ កូ ល សង្កាត់ - ក្រុង - ខេត្តស្ទឹងត្រែង តេស្ត សារធាតុ ញៀន (+) ។
ទី៣/ អុន សុភា រិ ទ្ធ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ ជាងដែក មាន ទីលំនៅ ភូមិ - ឃុំ អូរឫស្សី កណ្ដាល ស្រុក សៀម បូក ខេត្តស្ទឹងត្រែង តេស្ត ឃើញ (+) ។
ពេលនេះ សមត្ថកិច្ចកំពុងបញ្ជូន សំណុំរឿងទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃនេះតែម្តង៕