កុំប្រហែសឲ្យសោះចំពោះកូនតូចៗ, ចាក់ទឹកក្តៅដែលទើបដាំពុះចូលកំសៀវ រួចយកឆ្នាំងទៅទុកភ្លេចមើលកូនអាយុ១០ខែ ទាញកំសៀវស្រោ.ចរលា.ករហូតស្លា.ប់
សន្តិសុខសង្គម
306

ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយទារិកាអាយុ១០ខែម្នាក់ បានស្លាប់យ៉ាងរន្ធត់ ក្រោយទាញកំសៀវទឹកក្តៅ ដែលម្តាយទើបតែពុះ រាប់ម៉ឺនរាប់សែនអង្សារ ហ៊ុយទ្រលោមមកលេង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្នុងនោះយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទារិកាដែលស្លាប់នេះ មានឈ្មោះ ហូ លៀងគី ភេទស្រី អាយុ ១០ខែ ដែលមានឪពុកឈ្មោះ ហូ ប៊ុនធឿន អាយុ ៤២ឆ្នាំ និងម្ដាយឈ្មោះ មន ស្រីណែត អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ នៃការស្លាប់របស់ទារិកាអាយុ១០ខែ ខាងលើគឺបណ្ដាលមកពីម្ដាយរបស់នាងតូច បានដាំទឹកក្តៅនឹងឆ្នាំង ពេលដាំពុះហើយបានចាក់ចូលកំសៀវ រួចម្តាយយកឆ្នាំងដាំទឹកនោះទៅទុក ភ្លេចមើលកូន ស្រាប់តែកូនទៅទាញកំសៀវនោះលេង បណ្ដាលអោយទឹកស្រោចរលាកកូនស្លាប់តែម្តង ៕


Telegram